មាតិការព័ត៌មានថ្មីៗ
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

រថយន្តកូរ៉េ ដឹកឈើមួយគ្រឿងលោតឆ័ត្រ អស់ល័ក្ខជាប់អន្ទាក់សមត្តកិច្ច

ចេញផ្សាយ ថ្ងៃពុធ ៤កើត ខែបុស្សឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

មណ្ឌលគីរី : នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៩,៣០នាទីនៅចំណុចផ្លូវជាតិក្នុងខេត្តលេខ៣៧/៦៣ ជិតរីស៊តដាយមិន ស្ថិតក្នុងភូមិដើមស្រល់ សង្កាត់មនោរម្យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

លោកវរសេនីយ៍ឯក កាន់ ពេញ អធិការដ្ឋានក្រុងសែនមនោរម្យ បានដឹកនាំកម្លាំងចុះធ្វើរដ្ឋាលបង្ក្រាប
រថយន្តដឹកឈេី ម៉ាកហុីយុិនដាយប្រភេទ០៨ តោន ( កែច្នៃ )ចំនួន០១គ្រឿងពណ៌ស( គ្មានស្លាកលេខ ) ផ្ទុកឈើសន្លឹក កកោះជាច្រើនសន្លឹក ដឹកចេញពីស្រុកកោះញែក។

លោកវរសេនីយ៍ឯក កាន់ ពេញ បានប្រាប់ឲ្យដឹងថាបន្ទាប់ពីទទួលបាននូវបទបញ្ជាពីឯកឧត្ដមស្នងការ យ៉ាងម៉ឺងម៉ាត់រាល់បទល្មេីសព្រៃឈេី លោកក៍បានដឹកនាំ និងដាក់កម្លាំងល្បាតរាល់ បានជួបរថយន្តសង្ស័យខាងលេីឃាត់សូមទ្រួតពិនិត្យ បានឃើញឈើជាច្រើនសន្លឹកប្រភេទឈើកកោះ រួចកម្លាំងបានធ្វើការបង្ក្រាប រឹបអូសយកមកអធិការក្រុង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថាប័ណ្ឌជំនាញចាត់តាមនីតិវិធី ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។ ដោយ ៖ អង្គភាពសម្លេងមាតុភូមិ