មាតិការព័ត៌មានថ្មីៗ
កំពង់ឆ្នាំង៖បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យអិលអូឌី សាខាខេត្តកំពង់ឆ្នាំង ៣នាក់ បានក្លាយជា ជាអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅភូមិកំពង់បាស្រូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅម៉ោងប្រមាណ៤ ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួនភ្លាមៗ នៅកន្លែងកើតហេតុ ភ្ជាប់ជាមួយភ័ស្តតាង ជាក់ស្ដែងផងដែរ។
គេហទំព័រព័ត៌មាន : សម្លេងមាតុភូមិ ផ្តល់ព័ត៌មានរហ័សទាន់ចិត្ត | ទំនាក់ទំនងការផ្សាយ 011 33 20 23 | 097 34 555 88 | ហ្វេសប៊ុក: គេហទំពរ័ សម្លេង មាតុភូមិ

ជុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី រងនៅការរិះគន់ ពីរប្រជាសហគមន៍ការពារព្រៃថា កំពុងតែឃុបឃិតនិងក្រុមឈ្មួញ បើកដៃឲ្យចូលទៅកាប់ទន្ទ្រានក្នុងដែនជីវះចម្រុះបរិស្ថានលំផាតដែលនៅសេសសល់ចុងក្រោយ

ចេញផ្សាយ ថ្ងៃអាទឹត្យ ៨កើតខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ខែមករា ឆ្នាំ២០១៩ដោយអង្គភាព សម្លេងមាតុភូមិ ប្រិយមិត្តមានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធតាមរយះលេខ 011332023 / 0973455588

ខេត្តរតនគីរី ៖ សហគមន៍រស់នៅឃុំសេដាស្រុកលំផាត់ បានរិ:គន់ចំ់ៗថា ( លោក ជុន ខេមរិន្ទ ) ប្រធានមន្ទីរបរិស្ថានខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ កំពុងតែឃុបឃិត បើកដៃឲ្យក្រុមឈ្មួញ ចូលទៅកាប់ទន្ទ្រានក្នុងដែនជម្រកជីវះចម្រុះបរិស្ថានលំផាត់ ដែលនៅសេសសល់ចុងក្រោយ សព្វថ្ងៃនេះ កំពុងតែមានកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យ ពីសំណាក់ក្រុមបក្សពួកឈ្មួញមានលុយមានអំណាច ក្រុមមេឈ្មួញទាំងនោះ កំពុងតែបំផុតគៀងគរប្រជាពលរដ្ឋ មកពីតាមបណ្តាស្រុកនានា រាប់សិបនាក់ មានទាំងរណាយន្ត.គោយន្ដកន្ត្រៃ រថយន្តកែច្នៃ រថយន្តប៉ាកុង.រាប់សិបគឿង ចូលទៅកាប់ទន្ទ្រាន ក្នុងចំណុច ឃុំសេដា សមុទ្រលើ សមុទ្រក្រោម ស្រុកលំផាត់ ខេត្តរតនគីរី ដូចជា.ធ្នង់.សុក្រំ.ស្រឡៅ.ឈ្លីច
។ ល ។

និងដឹកជញ្ជូនចូលក្នុងដីក្រុមហ៊ុនចម្ការដូងប្រេង វៀតណាម ស្ថិតក្នុងស្រុកលំផាត់ ខេត្តរតនគិរី រួចបន្ដធ្វើការដឹកជញ្ជូនចេញទាំងយប់ តាមរថយន្តម៉ាកបេអង ក្នុងមួយយប់ៗ” មិនក្រោមពី១០ទៅ២០គ្រឿងនោះទេ តាមណាត់ផ្លូវជាតិលេខ78A ឆ្លងកាត់ក្រុងបានលុង ខេត្តរតនគិរី ទៅប្រទេសវៀតណាម ឆ្លងដែនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយរលូន យ៉ាងអនាធិបតេយ្យ គេសង្កេតពុំឃើញមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការបង្ក្រាបឡើយ មន្ត្រីជំនាញពាក់ព័ន្ធ នោះរក្សាភាពស្ងប់ស្ងាត់ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងទៅវិញសោះ បណ្ដោយឲ្យក្រុមឈ្មួញទុច្ចរិត ធ្វើសកម្មភាពកាប់ទន្ទ្រាន និងដឹកជញ្ជូនយ៉ាងគឃ្លើន ។

ប្រភព ៖ សហគមន៍ជនជាតិដើមភាគតិច រស់នៅតំបន់ខាងលើមានការព្រួយបារម្ភព្រៃឈើដែលនៅសេសសល់ចុងក្រោយ និងវិនាសនូវពេលខាងមុខមិនខាន បើមន្ត្រីពាក់ព័ន្ធមិនមានវិធានការទប់ស្កាត់ ។ បទល្មើសកំពុងតែកើតឡើងយ៉ាងអនាធិតេយ្យបែបនេះ ប្រជាសហគមន៍ដាក់ការសង្ស័យថា ការមានការឃុបឃិតបឹតបាំង និងមានភ្លើងខៀវពី លោក ថង សាវុន អភិបាលខេត្ត និងលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជុន ខេមរិន្ទ ប្រធានបរិស្ថាន បើមិនមានការឃុបឃិត និងមានភ្លើងខៀវពីមន្ត្រីគ្រាក់ៗទាំងនោះទេ ! បទល្មើសកាប់ទន្ទ្រានព្រៃឈើ និងដឹកជញ្ជូនក្នុងតំបន់នោះ ជៀសមិនផុត និងត្រូវបង្ក្រាបជាមិនខាន ។ ពាក់ព័ន្ធការ រិះគន់ របស់បងប្អូនប្រជាសហគមន៍លើកឡើងខាងលើ អង្គភាពយើងខ្ញុំអាចសុំការបំភ្លឺពីលោក ជុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តបានទេព្រោះគ្មានលេខទូរស័ព្ទ
ទំនាក់ទំនង ។

ទោះបីសម្ដេច តេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាល និងសម្ដេច ក្រឡាហោម ស ខេង បានប្រមាណដល់ចៅហ្វាយខេត្តទាំង៣ ភាគឦសាន.ស្ទឹងត្រែង .រតនគីរី.ខេត្តមណ្ឌលគិរី ។ យ៉ាងធ្ងន់ៗ ការប្រមានរបស់សម្ដេច ក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុសាសន៍ ការប្រមាណរបស់សម្ដេចទាំងពីរ មន្ត្រីទាំងនោះ ចាត់ទុកដូចជាផ្សែងមិនខ្វល់ គិតតែប្រយោជន៍បុគ្គល ទុកឲ្យក្រុមឈ្មួញទុច្ចរិត ធ្វើព្យុះភ្លៀង តាមតែអំពើចិត្ត ក្នុងការរត់ពន្ធឈើឆ្លងដែនដោយខុសច្បាប់ ។

មន្ត្រីរាជការជុំវិញខេត្ត ក៍ដូចសហគមន៍ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ខាងលើ ស្នើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វេង សុខុន និង ជាពិសេស ឯកឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណះកម្មាបង្ក្រាបថ្នាក់ជាតិ ចុះពិនិត្យ និងសើបអង្កេត មន្ត្រីក្រោមឪវាតដែលពាក់ពន្ធ័ ឃុបឃឹតបឹតបាំង បទល្មើស ( ក្នុងភូមិសាស្ត្រខាងលើ )បើពុំនោះទេក្រុមឧក្រិដ្ឋជន នៅតែបន្តសកម្មភាពធ្វើព្យុះធ្វើភ្លៀងយ៉ាងគគ្លើន យ៉ាងណាម៉ិញ កុំឲ្យមន្ត្រីគ្រាប់ល្ពៅ និងក្រុមឈ្មួញទុច្ចរិតនៅក្រៅសំណាញ់ច្បាប់ ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀងគឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ ទ្រុង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូវបានតារយៈទូរស័ព្ទ លេខ 011332023 /097345558